យោងតាមផេកហ្វេសប៊ុក «កូន នាក់ស្វាយលើ» បានបង្ហោះសារដែលអត្ថន័យ ដូចខាងក្រោម៖
សូមលោកអភិបាលស្រុកស្វាយលើ មើលកូនចៅរបស់លោកផង ខ្ញុំបានបាត់សំបុត្របញ្ជាក់កំណើត ទៅរកនៅសាលាស្រុក គាត់ថារវល់ចាំកន្លះខែក្រោយ ឬមួយខែក្រោយចាំមកយក ដល់កន្លះខែក្រោយមក ខ្ញុំទៅសួរគាត់ថា មិនទាន់បានរកទេរវល់ណាស់ ចាំបួនដប់ថ្ងៃទៀត ចាំមកម្ដងទៀតមកពូ តែខ្ញុំបានទៅសួរជាបន្តរបន្ទាប់ រហូតតាមពេលដែលពួកគាត់បានណាត់ តែគាត់នៅតែនិយាយថា មិនទាន់បានរកទេពូ ពួកខ្ញុំរវល់ណាស់ ហើយគាត់និយាយតែមុខខ្ញុំ គាត់មិនមើលផង មកដល់ពេលនេះ ជាងកន្លះឆ្នាំហើយ រាល់ពេលដែលខ្ញុំទៅ ខ្ញុំតែងសង្កេតមើលពួកគាត់រវល់មែន រវល់មើលទូរស័ព្ទគ្រប់ដៃ។
សូមបញ្ជាក់៖ ករណីនេះ ភ្នាក់ងារសារព័ត៌មាន Post News មិនសុំការបំភ្លឺពីលោកអភិបាលស្រុកស្វាយលើ បានទេ ដោយសារមិនមានលេខទំនាក់ទំនងទ្បើយ៕
មតិយោបល់