ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស៧នាក់ ស្លាប់២ របួស៥ នៅខេត្តព្រះវិហារ

ព្រះវិហារ: កាលពីវេលាម៉ោង២៣និង២០នាទីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកខ្សាច់ និងរថយន្តស្ទូច បណ្តាលឲ្យស្លាប់២នាក់ និងរងរបួសធ្ងន់៥នាក់ លើផ្លូវជាតិលេខ62 ចន្លោះគីឡូម៉ែត្រលេខ77-78 ស្ថិតក្នុងភូមិទួលរវៀង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យស្លាប់មនុស្សចំនួន០២នាក់ និងរងរបួសចំនួន០៥នាក់ ស្រី០២នាក់ របួសធ្ងន់០២នាក់ស្រី និងរបួសស្រាល០៣នាក់ ប្រុស ។

ក្រោយកើតហេតុ បានដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ។ រីឯសាកសពប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងរថយន្តទាំងពីរ បានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរមទម ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់