ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីគំរាមសម្លាប់នៅខេត្តកណ្តាល

កណ្ដាលៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថានៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី នៅចំណុចភូមិអូរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះ ចំនួន០២នាក់
១. ឈ្មោះ ហៃ វណ្ណី ភេទប្រុស ជនជាតិខ្មែរ មុខរបរលក់ដូរ
២.ឈ្មោះ ហាក់ ណាង ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងសំណង់ ។ ទាំងពីរនាក់មានទីលំនៅភូមិអូរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ពួកគាត់ជាអ្នកតំណាងអោយប្រជាប្រជាពលរដ្ឋចំនួន ៦៥នាក់ ដែលមានទីលំនៅភូមិអូរំចេក និងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យចំនួន០២នាក់៖
១.ឈ្មោះ ទី ចាន់ធា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ
មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន)។
២.ឈ្មោះ ភឿន ចិត្រា ហៅប្រុសភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
១.កាំបិតផ្គាក់ចំនូន០១
២.ដាវចំនួន០១
៣.កូនកាំបិតចំនួន០១
សភាពរឿងហេតុ នៅរៀងរាល់ល្ងាចពួកជនសង្ស័យតែងតែកាន់ដាវ និងកាំបិតដើរតាមផ្លូវ បង្កភាពភ័យខ្លាចដល់អ្នកស្រុកជាខ្លាំង។ លុះនៅថ្ងៃទីខែឆ្នាំវេលាម៉ោងកេីតហេតុខាងលេីប្រជាពលរដ្ឋ(ជនរងគ្រោះ)បានអង្គុយក្រោមផ្ទះរបស់ពួកគាត់រៀងៗខ្លួនពេលនោះមានឈ្មោះ ទី ចាន់ធានិង ឈ្មោះ ភឿន ចិត្រាហៅប្រុស (ជនសង្ស័យ) បានដេីរកាន់កាំបិតផ្គាក់ និងដាវពីត្បូងមកជេីងហើយស្រែកគំរាមថាចេញមកអញកាប់ចោលឥឡូវ ធ្វេីអោយពួកគាត់ភិតភ័យយ៉ាងខ្លាំង។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋខាងលេីភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលបានចុះដល់កន្លែងកេីតហេតុបានឃាត់ខ្លួនឈ្មោះ ទី ចាន់ធា និងឈ្មោះ ភឿន ចិត្រាហៅប្រុស រួមទាំងវត្ថុតាងខាងលេីបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់