ពោធិ៍សាត់ៈ យោងតាមការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឪ្យដឹងថា បុរសម្នាក់យកម៉ាស៊ីនកាត់ស្មៅក្នុងចំការជាន់មីនរហែកមេជើងហើយត្រូវ បានក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យពោធិ៍សាត់ ឧបទ្ទវហេតុគ្រោះថ្នាក់នេះកើតឡើងកាលពី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤និង២០នាទី នៅចំណុចអូរកងឈ្លប ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កុង ប៊ុនធី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កសិករ ស្នាក់នៅចំណុច អូរកងឈ្លប ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានយកម៉ាស៊ីនកាត់ស្មៅក្នុងចំការ បណ្តាលអោយជាន់មីនផ្ទុះត្រូវជើងខាងស្តាំ បែកម្រាមមេជើងស្តាំ ហើយត្រូវ បានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តពោធិ៍សាត់។ សមត្ថកិច្ចបានបន្តថា គ្រាប់មីនផ្ទុះនេះគឺបន្សល់ទុកតាំងពិសម័យសង្គ្រាម៕
មតិយោបល់