ព័ត៌មានជាតិ

មិនដឹងមូលហេតុ! លោតពីលើស្ពានអាកាស៧មករា រងរបួសធ្ងន់

ភ្នំពេញៈ នៅខាងក្រោមស្ពានអាកាស៧មករា មានមនុស្សម្នាចោមរោមមើល បុរសម្នាក់ដែលបានលោតពីស្ពានចុះមកក្រោម ហើយនិយាយលិចកើតជើងត្បូងមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាការពារមេភូមិ និងអ្នកធ្វើដំណើរតាមផ្លូវកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្រោមស្ពានអាកាស៧កមរា ខាងលិច ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសាក្សីជាអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កកង់បីនៅស្ថានីយប្រេងឥន្ទៈកាល់តិច បានឲ្យ​ដឹងថា បុរសខាងលើតែងតែនៅក្រោមស្ពានជារៀងរាល់ថ្ងៃ ស្រាប់នៅមុនពេលកើតហេតុ ក៏បានឃើញគាត់ដើរឡើងតាមស្ពានពីលិចទៅកើតបានបន្តិច ស្រាប់តែគាត់បានលោតចុះពីមកខាងក្រោម ដោយគ្មាននរណាម្នាក់អាចធ្វើការហាមឃាត់បានឡើយ។ ដោយការលោតពីលើមានកម្ពស់៤ម៉ែត្រ បណ្តាលឲ្យ​គាត់រងរបួសកែងដៃ និងជង្គង់ ថែមទាំងនិយាយរវើយរវាយមិនអាចបញ្ជាក់ថា ការលោតរបស់គាត់មកពីរឿងអ្វី។

មេភូមិត្រពាំងឈូកបានមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យ​លោកសង្ឃ) មកដឹកយកទៅព្យាបាលភ្លាមៗផងដែរ។

ប្រភពពីប្រជាពលរដ្ឋនៅម្តុំបានបន្តទៀតថា នៅខាងក្រោមស្ពានអាកាស៧មករា គេសង្កេតឃើញមានក្មេងអនាថា មកដេកខាងក្រោមស្ពាននេះពីយប់ជ្រៅរហូតដល់ព្រឹក ដូចនៅពេលបុរសខាងលើបានលោតចុះមក ក៏មានយុវជនម្នាក់ដេកលក់យ៉ាងសុខស្រួលផងដែរ៕

https://youtu.be/pJOBuQK885E

មតិយោបល់