ព័ត៌មានជាតិ

ក្ដៅៗ! ប្រកាសតាមចាប់បន្ទាន់ មន្ត្រីយោធានៅកងពលធំអន្តរាគមន៍លេខ២ម្នាក់ ករណីបាញ់សម្លាប់ប្រពន្ធ និងស្ត្រីជាប្រពន្ធកងទ័ពម្នាក់ទៀត រួចគេចខ្លួន បាត់ស្រមោល

ឧត្ដរមានជ័យ: បើយោងតាមសេចក្តីជូនដំណឹង របស់លោកឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៤ កងពលធំអន្តរាគមន៍លេខ២ ទទួលបាននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ មន្ត្រីយោធាឈ្មោះ សឿន កាន់ បម្រើការងារនៅកងពលធំអន្តរាគមន៍លេខ២ បានបាញ់សម្លាប់ប្រពន្ធឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ និងប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀត ឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ។

ក្រោយពីបានប្រព្រឹត្តបទល្មើស ជនល្មើសបានរត់គេចខ្លួន ដោយបានលួចយកអាវុធ AK47 ចំនួន ១ដើមលេខ ៥៧៧១៧៦ គ្រាប់ចំនួន ១២០គ្រាប់។

លោកឧត្តមសេនីយ៍ទោ សន ស៊ា ស្នើសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធ មេត្តាឃាត់ខ្លួនជនល្មើសជាបន្ទាន់៕

មតិយោបល់