ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ បើកថឡេថង ធ្លាក់ទឹកប្រឡាយ បណ្តាលឲ្យស្លាប់ នៅខេត្តព្រៃវែង

ព្រៃវែងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី
មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ បើកថឡេថង រេចង្កូតធ្លាក់ទឹកប្រឡាយស្លាប់ម្នាក់ ត្រង់ចំណុចផ្លូវលំ ភ្លឺប្រឡាយ ស្ថិតក្នុងភូមិឡឹក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ឡី រិទ្ធ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ខណៈបើកថឡេថង ដែលមានទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតធ្លាក់ទឹកប្រឡាយដោយខ្លួនឯង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។

បច្ចុប្បន្នសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់