ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្ទះនៅត្រង់ចំណុចផ្សារស្រែណូយ ខេត្តសៀមរាប

សៀមរាប: នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង ៨និង១២នាទី រលត់ទៅវិញនៅវេលាម៉ោង ៩និង០០នាទី
ករណីអគ្គិភ័យ ភ្លើងឆេះផ្ទះនៅត្រង់ចំណុចផ្សារស្រែណូយ ស្ថិតក្នុងភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។

ម្ចាស់ផ្ទះឈ្មោះ សូរ សារិន និងប្រពន្ធឈ្មោះ ភឿង សុភាន់ ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

រងការខូចខាត៖
-ផ្ទះមួយខ្នងទំហំ៨ម៉ែត្រ × ១២ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្ដារ ឆេះអស់ទាំងស្រុង ។

អន្តរាគមន៍ពន្លត់៖
-ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកវ៉ារិន ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន និងឡានតូចរបស់ប្រជាពលរដ្ឋ ចំនួន១០ឡាន ។
-កម្លាំងចូលរួមសហការរួមមាន៖ កម្លាំងអធិការ កម្លាំងប៉ុស្តិ៍ កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការ672 និងប្រជាពលរដ្ឋ។

មូលហេតុ៖ ទុស្សេខ្សែភ្លើង ៕

មតិយោបល់