ក្មេងស្រីម្នាក់លង់ទឹកអូរ បណ្តាលឲ្យស្លាប់បាត់បងជីវិតនៅស្រុកបាណន់

បាត់ដំបង៖ យោងតាមផេក​ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង៣០នាទី នៅចំណុចភូមិខ្មែរអុីស្លាម ក្រុមទី១៤ ភូមិបឹងក្រសាល ឃុំស្នឹងស្រុកបាណន់ ខេត្តបាតដំបង មានករណីក្មេងស្រីម្នាក់លង់ទឹកអូរស្លាប់ ជនរងគ្រោះឈ្មោះ ម៉ាណាន យ៉ាស្មីន ភេទស្រី អាយុ២ឆ្នាំ រស់នៅក្រុមទី១៤ ភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាតដំបង។
ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុក សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុ លើជនគ្រោះឈ្មោះ ម៉ាណាន យ៉ាស្មីន ពិតជាលង់ទឹកអូរស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *