ភ្នំពេញៈ យោងតាមផេក នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឲ្យដឹងថា នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមជម្រាបជូនដំណឹងដល់បងប្អូនសាធារណជនឲ្យបានជ្រាបថា…វិក្កយបត្រ ឬ លិខិតបញ្ជាក់ដែលចេញពីសាលាបង្រៀនបើកបរ គឺមិនមែនជាបណ្ណបើកបរនោះទេ ដូចនេះ គឺមិនអាចប្រើប្រាស់បានទេ ។
កន្លងមកឃើញបងប្អូនសាធារណជន មានការភាន់ច្រឡំ ។ ក្នុងករណីនេះដែរ ខាងនាយកដ្ឋានបានអញ្ជើញខាងសាលាបង្រៀនបើកបរ មកធ្វើការណែនាំឲ្យបញ្ឈប់ជាបន្ទាន់នូវទង្វើទាំងនេះ (បានធ្វើការណែនាំចំនួន២សាលាហើយ) ។
នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមថ្លែងអំណរគុណចំពោះបងប្អូនសាធារណជន ដែលបានផ្ដល់ដំណឹងទាំងនេះ ទៅឲ្យនាយកដ្ឋានឲ្យបានដឹង និងបានចាត់វិធានការបានទាន់ពេលវេលា ។ សូមបងប្អូនបន្តនូវការផ្តល់ព័ត៌មាន និងកិច្ចសហការនេះ ទៅឲ្យនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកជាបន្តទៀត ៕
មតិយោបល់