ភ្នំពេញៈ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ តាមបណ្ដោយផ្លូវថៃហ្គ័រ ស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។
រថយន្តបង្ក ពាក់ផ្លាកលេខ កណ្តាល 5A-0024 ពណ៌ស។
រថយន្តរងគ្រោះទាំង ២គ្រឿង៖
១/រថយន្តម៉ាក GX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-9777។
២/រថយន្តលុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2L-6621។
ម៉ូតូ ២គ្រឿង៖
១/ម៉ាកគុបជ្រុង ពាក់ស្លាកលេខ ឃ-៨២៥៨ ភព១។
២/ម៉ូតូម៉ាក ស្គុបពី ពណ៌ផ្កាឈូក ពាក់ផ្លាកលេខភ្នំពេញ 1AC-9629។
ដំណើររឿង៖ មុនពេលកើតហេតុរថយន្តក្រឡុកស៊ីម៉ងត៍ ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន រំពេចនោះក៏មានរថយន្តបែនចេញពីផ្លូវលំ ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តលុចស៊ីស ២គ្រឿង និងម៉ូតូ ២គ្រឿង បណ្ដាលឲ្យរងការខូចខាត និងមនុស្សរងរបួសតែម្ដង ។
ក្រោយពីកើតហេតុតំណាងខាងរថយន្តបង្ក ធ្វើការដោះស្រាយដោយចេញថ្លៃខូចខាតដល់ជនរងគ្រោះ ចំណែកអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់