ភ្នំពេញៈ ស្ត្រីម្នាក់ជិះម៉ូតូចេញពីផ្ទះបំណងទៅរកទិញបន្លែនៅផ្សារដេីមគរមិនទាន់ដល់ផងស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពឆក់ការបូបស្ពាយបានសម្រេចហេីយគេចខ្លួនបាត់ដោយសុវត្តិភាព។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវលាម៉ោង៣រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សំភារះបាត់បង់មាន៖ លុយខ្មែរជាង៤លាន លុយដុល្លារ២២០ដុល្លារ ទូរស័ព្ទមួយគ្រឿង កាតគ្រីម៉ូតូ២សន្លឹក។
តាមសំដីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូចេញពីផ្ទះនៅម្តុំវត្តវិហារឃួន មុខពោធិ៍ចិនតុង បំណងទៅផ្សារដេីមគររកទិញបន្លែលក់បន្ត លុះមកដល់ចំណុចខាងត្បូងស្តុបផ្សារសិនជូរីបន្តិច ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកក្បែរហេីយធ្វេីសកម្មភាពឆក់យកការបូបស្ពានពីរូបគាត់បានសម្រេចហេីយគេចខ្លួនបាត់អស់ទៅ។
ពេលនេះរូបគាត់បានជិះដេញតាមក្រោយបណ្តេីរនិងស្រែកឱ្យគេជួយបណ្តេីរតែមិនមានអ្នកជួយដេញនោះទេ មិនត្រឹមតែប៉ុណ្ណោះរូបគាត់បានទៅប្តឹងនគរបាលដែលនោះយាមនៅគោលដៅស្តុបផ្សារសិនជូរី ឱ្យជួយអន្តរាគមន៍តែលោកថាគ្មានអីជិះដេញទេ។
ជនរងគ្រោះបានបន្តថា បន្ទាប់មកទេីបរូបគាត់ជិះតាមមេីលតាមផ្លូវក្រែងជួប បន្ទាប់មកទៅសម្រេចចិត្តមកប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ តែដោយសារតែទីតាំងកេីតហេតុនៅក្នុងមូលដ្ឋានប៉ុស្តិ៍កាកាបទី១ទេីបសមត្ថកិច្ចជូនទៅដាក់ពាក្យបណ្តឹងនៅទីនោះវិញ៕
មតិយោបល់