ភ្នំពេញៈ ផ្ទះចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាយកទឹកជះពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ទេីបអាចគ្រប់គ្រងបាន។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១២ខែឧសភា ឆ្នាំ២០២០ នៅភូមិទួលលាប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះទី១ឈ្មោះងិនសំអន ភេទស្រី អាយុ៦១ ជាស្រ្តីមេម៉ាយនិងជាមន្រ្តីចូលនិវត្តន៍ ។
ទី២ឈ្មោះងិន ពៅ អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីនគរបាលបណ្ឌិតសភានគរបាលជាតិ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ផ្ទះដែ់ឆាបឆេះខាងលេីម្ចាស់មិនសូវនៅជាប់លាប់ទេដោយចាក់សោរចោល ហេីយទៅនៅផ្ទះផ្សេង លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានភ្លេីងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ទេីបនាំគ្នាផ្អេីលឆោឡោឡេីងដងទឹកមកពន្លត់ និងអ្នកខ្លះជួយជញ្ជូនឥវ៉ាន់ចេញនិងខ្លះទៀតរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការ បង្កការគ្រោះអគ្គិភ័យនេះរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងនិងប្រេីប្រាស់ទាំងអស់និងមានរថយន្តដឹកទឹកក្នុងភូមិចំនួន២គ្រឿងទៀត។
ចំណែកការខូចខាតនោះឆេះគោយន្តមួយគ្រឿងនិងសំភារះមួយចំនួនទៀតដោយឡែកផ្ទះទាំង២ខ្នងត្រូវអគ្គិភ័យលេបត្របាក់ស្ទេីទាំងស្រុង សំណាងមិនមានមនុស្សរងរបួសទេ៕
មតិយោបល់