ព័ត៌មានជាតិ

សែនស្តេចយមរាជ

ជំនឿសាសានរបស់ប្រជាជនកម្ពុជា គឺមានច្រើន ដែលពេលខ្លះយើងឃើញថា មានពិធីមួយ​ចំនួនមានអ្នកខ្លះស្គាល់ និងអ្នក​មិន​ស្គាស់ មិនដែល​បាន​ដឹង​ពីមុន​ឡើយ ហើយ​ពេល​ឃើញ​​ពិធីដែល​គេកុំពុង​ធ្វើក៏មិនដឹងថា គេធ្វើដើម្បីអី្វដែរ។ នៅក្នុងពេលនេះ គេហទំព័រ ដំណឹង សូមបង្ហាញនូវពីធីសែនព្រេនមួយ ដែលត្រូវបានគេហៅថា សែនស្តេចយមរាជ សម្រាប់ពិធីនេះ អ្នកដែលសែន គឺ អ្នកដែលកើតនៅក្នុងឆ្នាំ រកា និងឆ្នាំ ច ដែលគេមានជំនឿ​ថា​ ពីជាតិ​មុនពួកគេជាកូនរបស់ស្តេចយមរាជ ដូច្នេះ ក្នុងពិធីបុណ្យធំៗ ដូចជា ចូលឆ្នាំខែ្មរ ចូលឆ្នាំចិន បុណ្យភ្ជុំបិណ្ឌ ពួកគេត្រូវរំលឹកដល់អ្នកមានគុណដែលជាបិតារបស់ខ្លួននោះ គឺត្រូវរៀបចំសែនបញ្ជូនទៅដល់គាត់ និងសូមឲ្យគាត់ផ្តល់ពរជ័យដល់ខ្លួនឲ្យបានសេចក្តីសុខ រួមទាំងមានទ្រព្យសម្បត្តិផងដែរ។

 

ការសែនប្រព្រឹត្តទៅនៅវេលាព្រឹក ដែលព្រះអាទិត្យមិនទាន់រះ ហើយគ្រឿងសំណែនរួមមានៈ

១ : មាន់ស្ងោរ​ ១( ឆ្មូល ) ២ : នំតែលាវ ១​ កព្ចាប់

៣ : ផ្លែឈើ ៥​ មុខ ​​​ ៤ : ស្រាស​ ១ ពែងតូច

៥ : ជម ៤ ៦: ស្លាធម៏ ១​ គូ

៧ : ទឹកឃ្មុំ ១ ពែងតូច ៨ : ទៀនក្រហម ១ គូ

៩ : ធូប ៥ ១០ : ផ្កាឈូក​ ៥ ដើម

១១​ : សុធម៏ ១​​ គូ ១២ : ទឹកតែ ១ ពែង

១៣: ទឹកក្រូច ២ ដប​តួចៗ ១៤ :ម្លួ ៥ ស្លា ៥ បារី ៥

១៦: ក្រដាស់អ្នកតា ១​ ដុំ ១៧ : នំឡើង ១គួ

 

​ពេលសែនត្រូវសូត្រធម៏​ : នមោពុទ្ធស្ស: នមោធម្មស្ស: នមោសង្ឈស្ស: ចំនួន ៣​ ដង រួចយើងនិយាយថា: សូមអព្ចើាញ​ស្តេច​យមរាជ​មក​សែបសោយ​នូវសំនែនទាំងអស់នេះហើយសូមជួយបើកផ្លូវឲ្យ​ កុងម៉ាជីដូនជីតា នឹងញាតិការទាំ៧​សណ្តានផងចុះ​ រួចប្រទានពរដល់យើងខ្ញុំទាំងអស់គ្នាដែលជា​ប្តីប្រពន្ធ​នឹង ឪពុក ម្តាយ​ អោយបានសុខសប្បាយ នឹងមានសុភ:មង្គុលក្នុងគ្រួសារ​ មានលាភតេជ:ជោគជ័យជាពិសេសមានទ្រព្យសម្បត្តិហូរហៀរកុំបីខាន ។

មតិយោបល់