ព័ត៌មានជាតិ

រថយន្តបើកលឿនវ៉ាក់អឺជាមួយម៉ូតូ ក្រឡាប់ផ្ងារជើង នៅខណ្ឌមានជ័យ

ភ្នំពេញៈ នៅវេលាម៉ោង ១២និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ផ្ងារជើង ស្ថិតត្រង់ចំណុចសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តរងគ្រោះម៉ាក ព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BD 9200។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះខាងលើ ធ្វើដំណើរក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២១៧ លុះមកដល់ចំណុចកើតហេតុមុខវត្តស្ទឹងមានជ័យ វ៉ាក់អឺជាមួយម៉ូតូ រេចង្កូតបុកទ្រូងផ្លូវតែម្ដង បណ្ដាលឲ្យរថយន្តក្រឡាប់ បាក់បង្គោលភ្លើង និងស្លាកសញ្ញាចរាចរណ៍រងការខូចខាត៕

មតិយោបល់