ព័ត៌មានជាតិ

ប្លន់ម៉ូតូស្កុបពីស៊េរីឆ្នាំ២០២០មានGPS យកអត់រួចទៅប្លុងចោលនៅក្នុងមន្ទីរពេទ្យបង្អែកចតុមុខក្នុខណ្ឌដូនពេញ

ភ្នំពេញៈ ជនសង្ស័យជាចោរប្លន់២នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ាកហុងដាស្កូបពីស៊េរីឆ្នាំ២០២០មួយគ្រឿងពីក្មេងស្រីម្នាក់បានសម្រេចហើយជិះគេចខ្លួនប៉ុន្តែដោយ សង្ស័យដឹងថាម៉ូតូខាងលើមានបំពាក់ប្រព័ន្ធតាមដានសុវត្ថិភាពGPS ទើបពួកចោរទាំងនេះបានយកម៉ូតូទៅប្លុងចោលនៅក្នុងមន្ទីពេទ្យបង្អែកចតុមុខ រួចយកតែទូរស័ព្ទ១គ្រឿងដែលជនរងគ្រោះទុកនៅក្នុងហោប៉ៅម៉ូតូខាងមុខហើយគេចខ្លួនបាត់ស្រមោលអស់។

ហេតុការណ៍ប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង៤និ៣៥នាទីជិតភ្លឺថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចជិតវត្តពូនភ្នំ ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ជនសង្ស័យមានគ្នា២នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូមិនស្គាល់ម៉ាក១គ្រឿងនិង ប្រើប្រាស់ដែកបំពង់ទីប១កំណាត់ធ្វើជាអាវុធក្នុងពេលធ្វើសកម្មភាពប្លន់។ចំណែកជនរងគ្រោះមាន២នាក់ដែរក្នុងនោះម្ដាយឈ្មោះ រី ចាន់ថង អាយុ៥២ឆ្នាំមុខរបរលក់ដូរ និង កូនស្រីឈ្មោះវ៉ាន់ឌី លីហ្សា អាយុ១៤ឆ្នាំ សព្វថ្ងៃមានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ពួកគាត់ត្រូវបានក្រុមចោរវាយប្លន់យកម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពីពណ៌ស ស៊េរីឆ្នាំ២០២០ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HR-7251 ហើយនៅក្រោមកែបម៉ូតូនោះមានលុយជាង៩០ម៉ឺនរៀល និង២០០ដុល្លារ រីឯនៅក្នុងហោប៉ៅម៉ូតូខាងមុខមានទូរស័ព្ទម៉ាកOPPO ១គ្រឿងនិងម៉ាកណូគា១គ្រឿង។

ជរងគ្រោះបានរៀបរាប់ថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ពណ៌ខ្មៅ១គ្រឿង ចំណែកកូនស្រីគាត់បានជិះម៉ូតូម៉ាងហុងដាស្កូបពី១គ្រឿងនោះចេញពីផ្ទះក្នុងបំណងទៅរកទិញឥវាន់ផ្សារជម្ពូវ័ន្តយកមកលក់នៅផ្ទះ។ខណៈនោះគាត់ជិះខាងមុខរីឯកូនស្រីគាត់ជិះខាងក្រោយ លុះជិះចេញផុតពីផ្ទះ មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងតាមពីក្រោយដោយអត់បើកភ្លើងឡើយ ។ពេលទៅដល់ត្រង់ចំណុចកើតហេតុជនសង្ស័យបានកៀរឲ្យកូនគាត់ឈប់និងស្រែកគម្រាមសម្លាប់ រួចយកដំបងដែកបំពង់ទីបដេញវាយ ដោយមានការភ័យខ្លាចកូនស្រីគាត់បានចុះរត់ចេញ ហើយចោរក៏បានយកដែកទីបគប់ចំចង្កេះរួចក៏យកម៉ូតូជិះគេចខ្លួនបាត់តែម្ដង។

ស្រ្តីរូបនោះបានបន្តថា បន្ទាប់មកគាត់បានជិះម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ដឹកកូនស្រីត្រឡប់ក្រោយវិញនិងស្រែកថាចោរៗបង្កឲ្យអ្នកភូមិមានការភ្ញាក់ផ្អើលនិងនាំគ្នាតាមរកម៉ូតូដោយមើលតាមការចង្អុលបង្ហាញរបស់ប្រព័ន្ធតាមដានGPS ។ព្រោះម៉ូតូដែលចោរប្លន់យកទៅនេះមានបំពាក់ប្រព័ន្ធតាមដានGPS ហើយក៏បានប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ភ្លាមៗដែរ។ ការតាមរកពីចំណុចមួយទៅចំណុចមួយរហូតដល់ក្នុងរាជធានីភ្នំពេញហើយដោយមានការសហការណ៍ពីសំណាក់ក្រុមហ៊ុនGPSផង ទើបកំណត់ច្បាស់ពីទីតាំងដែលចោរប្លុងម៉ូតូចោលនិងបានរកម៉ូតូឃើញវិញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូនោះត្រូវបានចោរយកទៅប្លុងចោលក្នុងមន្ទីរពេទ្យបង្អែកចតុមុខ សង្កាត់ស្រះចក ខណ្ឌដូនពេញ រួចហើយបានយកទូរស័ព្ទម៉ាកOPPO ១គ្រឿងដែលជនរងគ្រោះដាក់នៅក្នុងហោប៉ៅមុខម៉ូតូទៅបាត់។ចំណែកកាបូបលុយដែលដាក់នៅក្រោមកែបមិនបានបាត់បង់នោះឡើយ បន្ទាប់មកនគរបាលបានប្រគល់ម៉ូតូជូនជនរងគ្រោះវិញព្រមទាំងស្រាវជ្រាវរកចាប់ខ្លួនក្រុមចោរទាំងនោះហើយ៕

មតិយោបល់