ព័ត៌មានជាតិ

បុរសម្នាក់ ធ្លាក់ពីលើដើមខ្នុរ បែកផ្លោកនោមស្លាប់ភ្លាមៗ

កំពង់ចាមៈ កាលពីវេលាម៉ោង ១១ និង២៥នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មានករណីមនុស្សធ្លាក់ពីលើដើមខ្នុរ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ត្រង់ចំណុចដើមខ្នុរក្រោយផ្ទះ របស់ឈ្មោះ យន់ ម៉ៅ ភេទស្រី អាយុ៧១ឆ្នាំ ក្នុងភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជនរងគ្រោះឈ្មោះឡាំង ឡូត ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានឡើងបេះផ្លែខ្នុររបស់ឈ្មោះ យន់ ម៉ៅ (ត្រូវជាម្តាយមីង) កម្ពស់៥,៣០ម៉ែត្រ មិនប្រយ័ត្នក៏ធ្លាក់មកដីចំទ្រុងជ្រូក (ធ្វើពីឥដ្ឋ)។ ភ្លាមៗនោះ បងប្អូនញាតិមិត្ត និងក្រុមគ្រួសារ បានលើកជនរងគ្រោះមកផ្ទះ ដើម្បីលាបថ្នាំជួយសង្រ្គោះ តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ផ្អែកតាមការធ្វើកោសល្យវិច័យពិនិត្យសាកសព៖
១.ផ្នែកក្បាលពុំមានស្លាកស្នាមអ្វីទេ
២.ផ្នែក.កពុំមានស្លាកស្នាមអ្វីទេ
៣.ផ្នែកដងខ្លួន៖
-ស្លាកស្នាមរបកស្បែក កាត់ទទឹងក្រោមដើមទ្រូងខាងឆ្វេង ទំហំ ០,៣ស.មx៧ស.ម
-ស្លាកស្នាមរបកស្បែក ក្រោមដើមទ្រូងខាងស្តាំ ទំហំ ៥ស.មx០,២ស.ម
-ស្លាកស្នាមរបកស្បែកជាំលើឆ្អឹងជំនី ខាងក្រោយផ្នែកខាងឆ្វេង ទំហំ ៩ស.មx២ស.ម
-ស្លាកស្នាមរបកស្បែកជាំលើចង្កេះ ផ្នែកខាងឆ្វេង ទំហំ ៣ស.មx១៤ស.ម
៤.ផ្នែកអវៈយវៈ មានឈាមហូរតាមប្រដាប់ភេទ ជាប់និងខោលីអូ។

ផ្អែកតាមការធ្វើកោសល្យវិច័យ ការសន្និដ្ឋានរបស់គ្រូពេទ្យ ការបំភ្លឺរបស់សាក្សី និងក្រុមគ្រួសារសព គណៈគម្មាធិការយើង សន្និដ្ឋានថា៖ សពជនរងគ្រោះ ប្រហែលស្លាប់ដោយសារបែកផ្លោកនោម បន្ទាប់ពីធ្លាក់ពីលើដើមខ្នុរ ពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។

ក្រោយត្រួតពិនិត្យ និងធ្វើកំណត់ហេតុរួច បានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់