ព័ត៌មានជាតិ

បុរសម្នាក់ បើករូឡូធ្វើផ្លូវថ្នល់ ស្រាប់តែក្រឡាប់ បណ្តាលឲ្យសង្កត់ខ្លួនឯង រងរបួសធ្ងន់

ស្ទឹងត្រែង: (ព័ត៌មានបឋម) កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ មានករណីបុរសម្នាក់ បើករូឡូធ្វើផ្លូវថ្នល់ ក្នុងក្រុមហ៊ុនចម្ការចេកមួយកន្លែង ស្រាប់តែក្រឡាប់ បណ្តាលឲ្យសង្កត់ខ្លួនឯង រងបរបួសធ្ងន់ ស្ថិតនៅក្នុងភូមិឫទ្ធិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

ជនរងគ្រោះឈ្មោះ សុទ្ធ សាន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអង្គ្រង ឃុំអង្គ្រង ស្រុកមេសាង ខេត្តព្រៃវែង ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើករូឡូធ្វើផ្លូវថ្មីនៅលើខ្នងទំនប់ ឲ្យងាយស្រួលដល់ការរៀបចំប្រព័ន្ធទុយយោទឹក ដើម្បីបូមដាក់តាមគុម្ពចេក និងរក្សាទឹកទុកឲ្យបានយូរ ។ ខណ:កំពុងបើក ស្រាប់តែរូឡូបានក្រឡាប់ ធ្លាក់ប្រឡាយ ផ្ងារជើងឡើងលើ បណ្តាលឲ្យសង្កត់អ្នកបើកបររងរបួសធ្ងន់ ។ ភ្លាមៗនោះ ក្រុមការងារបានដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ៕

មតិយោបល់