តាមប្រភពព័តមាន Softpedia ដែលបានចុះផ្សាយនៅថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៣ បានឲ្យដឹងថា ឆ្កែប្រមាញ់ប្រហែលជា ២០០ ក្បាលត្រូវបានចាក់សោនៅក្នុងមន្ទីពិសោធន៍ Instituto Royal នៅក្នុងទីក្រុង San Roque ប្រទេសប្រេស៊ីល ត្រូវបានគេជួយសង្គ្រោះកាលពីសប្តាហ៍មុន។ ជាក់ស្តែងណាស់សត្វឆ្កែជាច្រើនក្បាលត្រូវបានធ្វើបាបដោយបុគ្គលិកធ្វើការនៅក្នុងមន្ទីពិសោធន៍ ហើយអ្នកស្រឡាញ់សត្វចិញ្ចឹមបានប្រមូលផ្តុំគ្នាប្តឹងតវ៉ានៅពីមុខមន្ទីពិសោធន៍ Instituto Royale ចំពោះទង្វើបែបនេះ។
បើតាមរបាយការណ៍ពី Ecorazzi ឲ្យដឹងថាការតវ៉ានេះដំបូងមានគ្នាតិចប៉ុណ្ណោះ តែមិនយូរប៉ុន្មានក៏មានអ្នកផ្សេងៗទៀតបានចូលរួមក្នុងក្រុមអ្នកតវ៉ានោះកើនឡើងរហូតដល់ ១៥០ នាក់ក្នុងពេលភ្លាមៗ។ នៅពេលដែលក្រុមអ្នកតវ៉ាបានចូលទៅក្នុងមន្ទីរពិសោធន៍ដើម្បីដោះលែងឆ្កែប្រមាញ់ទាំងអស់នោះ ក៏ស្រាប់តែឃើញពួកវាត្រូវបានគេចាក់សោទុកនៅក្នុងទ្រុង។ មិនតែប៉ុណ្ណោះពួកវាស្ថិតនៅក្នុងស្ថានភាពស្គមសល់តែឆ្អឹង មានខ្លះទៀតត្រូវរបួសយ៉ាងធ្ងន់ធ្ងរ ហើយមានខ្លះទៀតខ្វាក់ភ្នែកថែមទៀត។
ឥឡូវនេះពួកវាទាំងអស់ត្រូវបានគេនាំទៅកាន់គ្លីនិក veterinary នឹងសង្ឍឹមថាពួកវាអាចចាប់ផ្តើមមានសភាពល្អប្រសើរជាងមុន រីឯមន្ទីរពិសោធន៍នោះនឹងត្រូវធ្វើការស៊ីបអង្កេតឆាប់ៗនេះ៕
មតិយោបល់