ព័ត៌មានជាតិ

មានរថយន្ត១គ្រឿង ដែលគេទុកចោល នៅមុខផ្ទះប្រជាពលរដ្ឋ ក្នុងខណ្ឌព្រែកព្នៅ

ភ្នំពេញ: យោងតាមផេក ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មានរថយន្តមួយគ្រឿងដែលមានផ្លាកលេខ សៀមរាប 2B-3369 បានយកទៅទុកចោលនៅមុខផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១និង០០នាទី យប់រំលងអធ្រាត្រថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

បើបងប្អូនប្រជាពលរដ្ឋមានបាត់រថយន្ត សូមទាក់ទងទៅលេខប៉ុស្តិ៍គោករការ 012 678 498 ៕

មតិយោបល់