កំពង់ស្ពឺៈ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងជំនាញសហការ បង្រ្កាបមុខសញ្ញាលួចកាច់សោ.ក ម៉ូតូ ចំនួន២នាក់៖
ទី១ឈ្មោះ ផន សៅ ហៅផនចយ ភេទប្រុស អាយុ២៨ឆ្នាំ ស្រុកកំណើត នៅភូមិព្រៃពាយ ឃុំទួលអំពឹល ស្រុកបសេដ្ឋ បច្ចប្បន្ននៅភូមិស្រែលាវ ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត ទើបចេញពីពន្ធនាគារ។
២-ឈ្មោះផន ទីង ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិព្រៃពាយ ឃុំទួលអំពឹល ស្រុកបសេដ្ឋ ជនសង្ស័យបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ របស់ជនរងគ្រោះឈ្មោះ តេវ ម៉ាត់ ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិរំដោះ ថ្មី ឃុំពោធិម្រាល ស្រុកបសេដ្ឋ ពេលគាត់ជិះម៉ូតូទៅផ្លាស់គោ រួចបញ្ឈរទុកចំងាយ១០០ម៉ែត្រ ពីភូមិ ពេលឃើញសកម្មភាពគាត់បានរត់ស្រែកឆោឡោ និងផ្តល់ព័ត៌មានមកសមត្ថកិច្ច ទាន់ពេលវេលាទើបបង្រ្កាបបាន ឃាត់សង្ស័យ ជាមួយម៉ូតូចំនួន ២គ្រឿង ជាក់ស្ដែង។ ដកហូតម៉ូតូម៉ាកMSX ពណ៌ស គ្មានស្លាកលេខ (ម៉ូតូជនល្មើសជិះធ្វើសកម្មភាព),ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ស្លាកលេខ1CS-4406 ភ្នំពេញ(ម៉ូតូរបស់ជនរងគ្រោះ)។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងបានបញ្ជូនមកអធិការនគបាលស្រុក កសាងសំណុំ រឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់