ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូនិងរថយន្ត

ភ្នំពេញ: កាលពីវេលាម៉ោ១៤ និង០០នាទីថ្ងៃទី១៤ ឧសភា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូនិងរថយន្ត នៅផ្ទះលេខ៥៧ ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ ឡា តា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ១៨០ ផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូតិ៍ម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ជនរងគ្រោះឈ្មោះ យ៉ាន ម៉េងហៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៧ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ខៀវ លាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ 1HB-4710 សម្ភារ:បន្សល់ទុក រថយន្ត០១គ្រឿង ម៉ាកឡិចស៊ីស RX៣០០ ពណ៌ស ផលិតឆ្នាំ២០០៤ ពាក់ផ្លាកលេខភ្នំពេញ 2AD-7263 ។

ជនសង្ស័យ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

មតិយោបល់