កណ្ដាល: គ្រោះថ្នាក់ចរាចរន៍ ១ករណី រវាងរថយន្ដ ម៉ាក ហ្វុយហ្សូ (Fuzu) និង ម៉ូតូ ម៉ាក ហុងដា (Honda) មួយគ្រឿង នាវេលាម៉ោង០៩:៤០នាទី នៅថ្ងៃទី០៦ ឧសភា ២០១៦ នេះ ត្រង់ចំណុចភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោៈ គីឡូម៉ែត្រ លេខ២៦-២៧ នោះ។
មន្ត្រីមានសមត្ថកិច្ច បានឱ្យ Post News ដឹងថា ករណីកើតហេតុ រវាងរថយន្ត និងម៉ូតូ ខាងលើហ្នឹង សង្ស័យបង្ករដោយរ ថយន្ដមួយគ្រឿងម៉ាក ហ្វុយហ្សូ ប្រភេទរថយន្តដឹកកុងតឺន័រ ពណ៍ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-7312 អ្នកបើកបរមិនស្គាល់ឈ្មោះ (រត់គេចខ្លួន) បានបើកមកពីទិសកើតទៅលិច បត់ឆ្លងថ្នល់ ទៅទិសខាងត្បូង។ ស្របពេលកំពង់ធ្វើសកម្មភាពបត់ ជាប់ជួន ក៍មានម៉ូតូមួយគ្រឿង ម៉ាក ហុងដា C125 ពណ៏ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1K-5733 បើកបរដោយឈ្មោះ យឹម ចាន់ដេត ភេទ ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ម៉ូតូមានកញ្ចក់ គ្មានពាក់មួកសុវត្តិភាព) ដែលបើកបរទិសដៅ មកពីលិចទៅកើត បានបុកចំថ្ពាល់មុខរថយន្ដ (ចុងកាងឆ្វេង) តែម្ដង បណ្ដាលឲ្យម៉ូតូដួល នៅពីមុខរថយន្ដ រួចរុញអូស មកខាងមុខ ខណៈរថយន្ត រញ៉ែថយក្រោយ ត្រឡប់មកវិញ ទើបបណ្ដាលឱ្យកិនអ្នកបើកម៉ូតូ បង្កឱ្តស្លាប់ នៅនឹងកន្លែងកើតហេតុ ភ្លាមៗ។
គួរបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះ បានបណ្ដាលឱ្យខូចខាងនូវ រថយន្ត ០១គ្រឿង (បន្តិចបន្តួច) និងម៉ូតូ ០១គ្រឿង (ធ្ងន់ធ្ងរ) ទៀតផង។ ចំពោៈសាកសព ត្រូវកម្លាំងជំនាញ ប្រគល់ជូនក្រុមគ្រួសារ នៃសព ធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន ករណីខាងលើនេះ កម្លាំងជំនាញ បានវាស់វែង និងយកមធ្យោបាយ ទៅរក្សាទុកនៅ អធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការបន្ត តាមនិតិវិធីច្បាប់ ផងដែរ៕
មតិយោបល់