ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាព ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវកម្លាំងចុះល្បាតប្រទះឃើញឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី រំលងអធ្រាត្រ នៅចំណុចផ្លូវ៦០ម៉ែត្រ មុខសំណង់មិនរៀបរយ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យម្នាក់ ដែលកំពុងឈរធ្វើសកម្មភាព ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវកម្លាំងចុះល្បាតប្រទះឃើញឃាត់ខ្លួន ។

ជនសង្ស័យម្នាក់ឈ្មោះ ចក់ រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។

ដំណើររឿង៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញ ជនសង្ស័យឈ្មោះ ចក់ រ៉ាវី កំពុងឈរលក់ថ្នាំញៀនក៏ឃាត់ត្រួតពិនិត្យ ឃើញមានក្រាមសថ្លាចំនួន០២ កញ្ចប់ថង់តូច (សង្ស័យជាគ្រឿងញៀ) ក៏ឃាត់ខ្លួនយកទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្ដង ។

វត្ថុតាងដកហូតមាន៖ ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ថង់តូច ។

បច្ចុប្បន្នជនសង្ស័យ ឈ្មោះ ចក់ រ៉ាវី ត្រូវឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់