ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! ជនបរទេស បើករថយន្តលឿន បុកស្លាប់ និងរបួសមនុស្ស ២នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ០៥និង៣០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៩ ត្រង់ចំណុចមុខក្រុមហ៊ុន MISTUBISHI លើស្ពានផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់២នាក់។

ជនបង្កឈ្មោះ GWUSI PRINCE NSE ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ NIGERIAN មុខរបរ អ្នកគ្រប់គ្រងផ្សារ ស្នាក់នៅខណ្ឌសែនសុខ (ឃាត់ខ្លួន)។

ភ្លាមៗនោះ អ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅសួរនាំផងដែរ។ មូលហេតុ៖ ប្រើប្រាស់ល្បឿនលឿង និងបើកបរ ក្នុងស្ថានភាពស្រវឹង មានអត្រាជាតិអាល់កុល០.៩២Mg/L។

ជនបង្ក ត្រូវបានលោក ហន សុខេមរិន ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួន៕

មតិយោបល់