ភ្នំពេញៈ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤និង២០នាទី មានករណីចងកសម្លាប់ខ្លួន នៅចំណុចរោងកម្មករបុរីVIP ផ្លូវលំ ស្ថិតក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ទ្រី រឿន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើត ភូមិព្រៃភ្នៀម ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានបុរី VIP ។
ដំណើររឿង៖ តាមការបំភ្លឺរបស់ ឈ្មោះ អ៊ាប វិចិត្រ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករសំណង់ ឲ្យដឹងថា ខ្ញុំទើបតែមកពីផឹកត្នោតជូរនៅម្តុំទួលពង្រ ពេលមកដល់រោងកម្មករខ្ញុំបានយកទូរស័ព្ទសាកថ្ម រួចក៏រៀបចំផ្លាស់ខោអាវងូតទឹក ស្រាប់តែក្រឡេកទៅដំបូលបន្ទប់ជាប់ ខ្ញុំស្រាប់តែឃើញបងរឿនចងកហ្នឹងក្រម៉ា រួចខ្ញុំក៏រត់នៅប្រាប់អ្នកជិតខាងឲ្យមកជួយ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានតែម្តង។
តាមការបញ្ជាក់បន្ថែមរបស់ឈ្មោះ អ៊ាប វិចិត្រ និង អ្នកជិតខាងបន្តទៀតថា ជនរងគ្រោះនិងប្រពន្ធគាត់តែងតែឈ្លោះប្រកែកគ្នា(តែឈ្លោះត្រូវៗ) ទើបរយៈពេល ២ថ្ងៃនេះ ប្តីប្រពន្ធគាត់ឈ្លោះគ្នាជាខ្លាំង រហូតដល់សន្តិសុខបុរីមកឃាត់ទើបឈប់ លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងកើតហេតុខាងលើ ប្តីរបស់គាត់ក៏ចងកសម្លាប់ខ្លួនតែម្តង ។ នៅទីតាំងកើតហេតុបន្សល់ទុកមាន ក្រម៉ាការ៉ូពណ៌ខៀវ(ស)ចងភ្ជាប់ទៅហ្នឹងធ្នឹមដំបូលរោងក្នុងបន្ទប់ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ថា សពឈ្មោះ ទ្រី រឿន ស្លាប់ដោយសារចងកពិតប្រាកដមែន(មិនពាក់ព័ន្ធករណីឃាតកម្មឡើយ)
បច្ចុប្បន្ន សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់៖ ករណីខាងលើនេះ សន្តិសុខបុរី គឺហាមមិនឲ្យអ្នកកាសែត ចូលយកព័ត៌មានបានទេ ហាក់បីដូចជា យាមយ៉ាងតឹងរឹង សូម្បីតែប្រជាពលរដ្ឋឈរមុខរបងខាងក្រៅ ក៏មានការមានដេញ ៕



មតិយោបល់