ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនប្រើប្រាស់​គ្រឿងញៀន​​ម្នាក់​ ករណីលួច​គាស់​កញ្ចក់​រថយន្ត​ Lexus​ 570​ នៅ​ខណ្ឌ​ច្បារ​អំពៅ​

​ភ្នំពេញ:​​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជន​ម្នាក់​ត្រូវ​បាន​ម្ចាស់​រថយន្ត​ប្តឹង​សមត្ថកិច្ច​ចុះ​មក​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​លួច​គាស់​កញ្ចក់​រថយន្ត​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​០៩​ ផ្លូវ​លេខ​៧​ (​បុរី​ប៉េង​ហួត​)​ ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១០​និង​០០​នាទី​ ។​

​ជនសង្ស័យ​ឈ្មោះ​សោម​ សុចិត្ត​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​មិន​ពិតប្រាកដ​។

​សេចក្តីរាយការណ៍​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទុក​រថយន្ត​ម៉ាក​ Lexus570​ ពណ៌​ស​ ពាក់ផ្លាក​លេខ​ ព្រះ​សីហ​នុ​ ២B-8678​ នៅ​ចំណុច​កើតហេតុ​ រួច​ចូល​ផ្ទះ​ហូប​បាយ​ ។​ ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១០០​កូរ៉េ​ ពណ៌​ក្រហម​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​1BB-9221​ មក​ឈប់​ក្បែរ​ យក​កូនសោ​គាស់​កញ្ចក់​រថយន្ត​មើល​ក្រោយ​ខាងឆ្វេង​រួច​ជិះ​គេចខ្លួន​ ក៏​ត្រូវ​បាន​ជន​រង​គ្រោះ​ឃើញ​ ទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ចាត់ការ​តាម​ច្បាប់​ ។​ ជនសង្ស័យ​មាន​ប្រើប្រាស់​គ្រឿងញៀន​ ផង​ដែរ​ ៕

មតិយោបល់