ព័ត៌មានជាតិ

រថយន្តធុនធំ១គ្រឿង បើកវ៉ាជែងគោយន្តកន្ត្រៃ បណ្តាលឲ្យរេចង្កូតទៅបុកផ្ទះពលរដ្ឋ រងការខូចខាតទាំងស្រុង

ពោធិ៍សាត់: នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៥និង៣០នាទី ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍០១លើក ដោយរថយន្តបើកឡើង វ៉ាជែងគោយន្តកន្រ្តៃ នៅខាងមុខ ស្របទិសគ្នាពីជើងទៅត្បូង រ៉េចង្កូតមកឆ្វេងទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យរងការខូចខាត រថយន្ត០១គ្រឿង ផ្ទះ០១ខ្នង ទំហំ ៦X១៣ម៉ែត្រ ជញ្ជាំងឈើ ដំបូលស័ង្កសី និង សម្ភារ:នៅក្នុងផ្ទះមួយចំនួនទៀត ។

ករណីខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក Dewoo ព៌ណក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3E-9949 ធ្វើចរាចរណ៍ពីជើងទៅត្បូង អ្នកបើកបរបានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ ។ ចំណែកម្ចាស់ផ្ទះរងគ្រោះឈ្មោះ សុះ សា ភេទប្រុស អាយុ៥៨ឆ្នាំ រីឯប្រពន្ធឈ្មោះ ម៉ាត់ សុំ អាយុ៥៨ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅតំណាងរថយន្តបង្ក ដើម្បីយករថយន្តទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកក្រគរ ជាបណ្តោះអាសន្ន ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ។ ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យរងរបួសមនុស្សនោះទេ ៕

មតិយោបល់