ព័ត៌មានជាតិ

ករណីរថយន្តធំបុករថយន្តតូច បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួសធ្ងន់ ៦នាក់ នៅស្រុកស្រែអំបិល

កោះកុង: នៅវេលាម៉ោង ១០និង៤៥នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលលេខ ១-២ (ចំណុចស្ពានអូរជ្រៅ) ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តធំបុកគ្នាជាមួយ រថយន្តតូច (បញ្ច្រាសទិសគ្នា) ហើយធ្លាក់ចូលអូរទឹកបណ្តាលឲ្យស្លាប់មនុស្ស ២នាក់ ស្រីម្នាក់និងក្មេងប្រុសម្នាក់ ចំណែក ៦នាក់ទៀតរងរបួស ស្រី ៤នាក់។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងជួយសង្រ្គោះ យកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ៕

មតិយោបល់