ភ្នំពេញៈ ក្រុមអ្នកលេង៥នាក់ មានក្មេង ចាស់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបង្កហឹង្សា ឲ្យមានរបួសស្នាមទៅបុលយុវជនម្នាក់ របួសដេរ៥៧ថ្នេរ កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅត្រង់បន្ទប់ជួលលេខ២៦អេស ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។
ជនឃាត់ខ្លួនទាំង៥នាក់ ទី១ ឈ្មោះ ជិន ម៉ៅ ភេទប្រុស អាយុ៤៥ឆ្នាំ កម្មករសំណង់ ។ ទី២ ឈ្មោះ ម៉ៅ ណាត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងបៀកថ្នាំ ។ ទី៣ ឈ្មោះ ម៉ៅ ភីន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករសំណង់ ។ ទី៤ ឈ្មោះ ឃឿន ឈីម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងបៀកថ្នាំ ។ ទី៥ ឈ្មោះ ជ័យ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ ជាងបៀកថ្នាំ ។ ចំណែកជនរងគ្រោះ ឈ្មោះ នុយ ចាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សន្តិសុខ ក្រុមហ៊ុនឯកជន ស្នាក់នៅការិយាល័យក្រុមហ៊ុន នៅក្បែរកន្លែងកើតហេតុ ក្នុងស្ថានភាពរបួសក្បាល៧កន្លែង ដេរ៥៧ថ្នេរ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនដៃដល់ទាំង៥នាក់ ទាស់សម្តីជាមួយជនរងគ្រោះ ជាសន្តិសុខ ម្នាក់ខាងលើ ឈានដល់លើកគ្នា ប្រដាប់ដោយ ដាវ ពូថៅ ដំបង ម្នាក់មួយចូលវាយ កាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅពេទ្យ ក្នុងសភាពរបួសក្បាលធ្ងន់រយៈ៧កន្លែង ដេរអស់៥៧ថ្នេរ ចំណែកជនដៃដល់ទាំង៥នាក់ ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុជួយ គាត់ខ្លួនប្រគល់ឲ្យប៉ូលិស នាំទៅសាកសួរនៅប៉ិស្តិ៍កន្ទោក ៕
មតិយោបល់