ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង ៣និង០០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ បានឲ្យដឹងថា ម៉ូតូទាំង២គ្រឿង ធ្វើដំណើរស្របទិសគ្នា ពីលិចទៅកើត ដោយម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1J-6862 ខណ:ដែលកំពុងធ្វើដំណើរ ស្រាប់តែបត់ស្តាំ ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យជ្រុលទៅទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀត BENLY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IA-7037 ដួលខូចខាតទាំងសងខាង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង យកវត្ថុតាងអែបខាង ដើម្បីឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា៕

មតិយោបល់