ពោធិ៍សាត់ៈ ថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៣និង៤៥ នាទីទៀបភ្លឺ មានរថយន្តមួយគ្រឿងម៉ាកអាំងទែរ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3 D9910 មកពីទិសខាងលិចទៅកើត ដល់ចំណុចចន្លោះគីឡូម៉ែត្រលេខ ២០៣-២០៤ ស្ថិតនៅភូមិក្រោបី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បើកបរដោយឈ្មោះ ឆាង សារះ អាយុ៣៧ ឆ្នាំ ភេទប្រុស រស់នៅភូមិចំបក់ ឃុំកំពង់ជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ករណីខាងលើនេះ ខណៈបើកបរមកដល់ចំណុចកើតហេតុ រថយន្តជាប់ហ្វ្រាំងកង់រ៉ឺម៉កក្រោយ ផ្នែកខាងឆ្វេង ហើយផ្ទុះកង់បណ្ដាលឲ្យឆេះកង់រ៉ឺម៉កក្រោយទាំងអស់ និងសម្ភារៈនៅលើរ៉ឺម៉កមាន កញ្ចក់ កង្ហាល់ត្រូវបានខូចខាតទាំងស្រុង ត្រូវបានកម្លាំងសមត្ថកិច្ចចំនួន០៦នាក់ បានចេញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ទៅបាញ់ពន្លត់អស់ទឹកចំនួន០២ឡាន បានរលត់ តែសម្ភារៈនៅលើរ៉ឺម៉ករថយន្តត្រូវបានខូចខាតទាំងអស់ ៕
មតិយោបល់