តាកែវៈវេលាម៉ោង១០និង៣០នាទីថ្ងៃទី១៦ឧសភា២០២០កំលាំងការិយាល័យបទល្មើសគ្រឿងញៀនសហការជាមួយកំលាំងមូលដ្ឌានកងរាជអាវុធហត្ថស្រុកកោះអណ្តែតដឹកនាំដោយ លោកវរះសេនីយ៏ឯក ង៉ែត ចាន់ធី បញ្ជាការរងទទួលផែនយុត្តិធម៏ និងដោយមានការសម្របសម្រួលនិតិវិធីដោយពីលោកជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបមុខសញ្ញា ជួញដូរសារធាតុញៀនដោយខុសច្បាប់នៅចំនុច មុខខ្លោងទ្វាវត្តជួសស្ថិតនៅ ភូមិជួស ឃុំ ជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ។
ជនសង្ស័យឈ្មោះ ង៉ែត ស្រី ភេទ ស្រី អាយុ36ឆ្នាំ ជនជាតិ ខ្មែរ មុខបរមិនពិតប្រាកដ រស់នៅ ភូមិស៊ីស្លា ឃុំ ធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។
វត្ថុតាងបាន:ម្ស៉ៅក្រាមសថ្លា:02កញ្ចប់ ទំងន់26.13ក្រាម(ថ្លឹងទាំងថង់)
ទូរសព្ទ័ 01 គ្រឿង មាកOPPO។
ជនសង្ស័យនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ត។


មតិយោបល់