ក្រចេះ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះធ្វើការឃាត់ខ្លួន ក្រោយពីបានផ្ទុះហិង្សាវាយទៅលើ បុរសជនពិការម្នាក់ បណ្តាលឲ្យរបួសត្រូវសមត្ថកិច្ចចាប់ខ្លួន។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង២០នាទី រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ជនសង្ស័យខាងលើនេះមានឈ្មោះ ឡាង សុខលាង ហៅម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិកើត ហេតុខាងលើ បានយកកូនពូថៅ វាយទៅលើឈ្មោះ ចាន់ ឆា ភេទប្រុស អាយុ ៥២ឆ្នាំ (ជនពិកា) មានទីលំនៅភូមិកើតហេតុ ត្រូវចំមុខចំនួន២ពូថៅបណ្ដាល ឲ្យរបួសស្រាលតែម្តង។ ដោយដកហូតបាន កូនពូថៅ ចំនួន១មួយផងដែរ។
បច្ចុប្បន្នជនបង្កខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការ ដ្ឋាននគរបាលក្រុងក្រចេះដើម្បីចាត់ការតាមច្បាប់បន្តទៀត៕




មតិយោបល់