ព័ត៌មានជាតិ

ស្រីស្អាត២នាក់ជិះម៉ូតូឌុបគ្នារថយន្តប៉ះដៃចង្កូតដួលខ្ទាតចូលក្រោមរថយន្តអូសប្រហែល១០០ម៉ែត្រស្លាប់ម្នាក់របួសធ្ងន់ម្នាក់

កំពត:នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង
២១និង៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើផ្លូវជាតិលេខ០៣.កំពត,ភ្នំពេញ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៨-១២៩ស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូខេត្តកំពតរវាងរថយន្តនិងម៉ូតូដែលមានទិសដៅស្របគ្នាពីកើតទៅលិចបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។

រថ្តយន្តបង្កម៉ាក FOSO ពាក់ផ្លាកលេខPP1982.ពណ៌គ្រាប់ម៉ាកប្រាង មានទិសដៅពីរកើតទៅលិចដល់ចំណុចកើតហេតុខាងលើបានប៉ះចង្កូតម៉ូតូខាងស្ដាំបណ្ដាលឲ្យម៉ូតូដួលខ្ទាតមនុស្សចូលទៅក្រោមរថយន្ត២នាក់អូសប្រហែល១០០ម៉ែត្រស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

អ្នកបើកបររថយន្តឈ្មោះ ឡេង ហែម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិតារាជ ឃុំកក់ ស្រុកបសេដ្ឋ បានរត់គេចខ្លួនបាត់ ។

ម៉ូតូរងគ្រោះម៉ាកនិចពណ៌សពាក់ស្លាកលេខភ្នំពេញ១GM៣៨៩៧បើកបរដោយឈ្មោះពឹន ស្រីពេជ្រ ភេទស្រី អាយុ20ឆ្នាំ រស់នៅភូមិជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ)។ និងអ្នករួមដំណើរម្នាក់ឈ្មោះ ស៊ីម ម៉ីម៉ី ភេទស្រី អាយុ២០ រស់នៅភូមិ សង្កាត់ជាមួយគ្នា រងរបួសធ្ងន់ បានបញ្ចូនទៅមន្ទីរពេទ្យខេត្តកំពត។

ចំពោះវត្ថុតាងទាំងពីរខាងលើខូចខាតស្រាលបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃថ្នង៕

មតិយោបល់