ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយយុវជនម្នាក់បើកម៉ូតូបុកកន្លែងលក់ទឹកក្រឡុកបង្អែមនិងពងទា។
ម៉ូតូម៉ាក ហុងដាប៊ីត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1HY-1913។
មូលហេតុ៖ បើកបរម៉ូតូបណ្ដើរនិយាយទូរស័ព្ទបណ្ដើរ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនបង្កជិះម៉ូតូ ពីកើតទៅលិចនិយាយទូរស័ព្ទបណ្ដើរបើកបរម៉ូតូបណ្ដើរ លុះមកចំណុចខាងលើ ស្រាប់តែជ្រុលចង្កូតទៅបុកកន្លែងលក់ទឹកក្រឡុកបង្អែមនិងពងទាកូន ដែលលក់មុខផ្ទះប៉ើង រីឯអ្នកបើកបរម៉ូតូរងរបួសស្រាលបែកមុខមាត់។
សូមបញ្ជាក់៖ ករណីនេះ អ្នកបើកម៉ូតូចេញថ្លៃសំណង នៃការខូចខាត ២៨០ដុល្លារ ដើម្បីបញ្ចប់រឿង៕





មតិយោបល់