ព័ត៌មានជាតិ

IHS៖ iPhone 5S ថ្លៃដើម​មិន​ដល់ $២០០

​តើ​លោក​អ្នក​មាន​ឆ្ងល់​ទេ​ថា ហេតុអ្វី​បានជា iPhone 5S និង iPhone 5C មាន​តម្លៃ​ថ្លៃ​? តើ​មកពី​តម្លៃ​នៃ​ការផលិត​ថ្លៃ ឬ​មួយ​យ៉ាងណា​? នេះ​ជា​បញ្ហា​មួយ​ដែល​មនុស្ស​ជាច្រើន​បាន​លើកយក​មក​និយាយ​នៅពេលដែល Apple លក់ iPhone ទាំងពី​ម៉ូ​ដែល​ថ្លៃ​ស្ទើ​កប់​ពពក​។​

​យោង​តាម​ក្រុម​ស្រាវជ្រាវ​បាន​បង្ហាញថា តម្លៃ​ដើម​នៃ​ការផលិត iPhone 5S និង iPhone 5C មិន​ថ្លៃ​នោះទេ ពោល​គឺ​មិន​ដល់ ២០០​ដុល្លារ​អាមេរិក​ផង​។​

​យោង​តាម​ក្រុម​ស្រាវជ្រាវ IHS បានឲ្យដឹងថា ក្រុមហ៊ុន Apple បាន​ចំណាយ​មិន​ដល់ ២០០​ដុល្លារ​អាមេរិក​ផង​ក្នុង​ការផលិត iPhone 5S និង iPhone 5C មួយគ្រឿង ដែល​នេះ​ជា​តម្លៃ​ដើម Apple ចំណាយ​ក្នុង​ការផលិត​។​

​ក្រុម​ស្រាវជ្រាវ​បាន​ធ្វើ​ការវាយតម្លៃ​ថា iPhone 5S ម៉ូ​ដែល 16GB មាន​ថ្លៃដើម ១៩១​ដុល្លារ​អាមេរិក ចំណែក 64GB មានតម្លៃ ២១០​ដុល្លារ​អាមេរិក ខណៈ​ដែល iPhone 5C មាន​ថ្លៃដើម​នៅ​ចន្លោះ ១៧៣-១៨៣​ដុល្លារ​អាមេរិក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ននេះ iPhone 5S ពណ៌​មាសតម្លៃ​ជិត ២​ពាន់​ដុល្លារ​អាមេរិក ចំណែក​ពណ៌​ខ្មៅ និង​ស​មានតម្លៃ​ជិត ១​ពាន់​ដុល្លារ​អាមេរិក ដែល​តម្លៃ​នេះ​មាន​នៅ​លក់​នៅ​ក្នុងស្រុក​ខ្មែរ​៕

iphone_5s_5c

មតិយោបល់