ព័ត៌មានជាតិ

រថយន្តកងវិស្វកម្ម ខេមរភូមិន្ទ បើកធ្លាក់ផ្លូវ ទៅបុកដើមឈើ បណ្តាលឲ្យស្លាប់តៃកុងម្នាក់

ព្រះសីហនុ: នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី ករណីរថយន្តធុនធំ១គ្រឿង បើកធ្លាក់ផ្លូវ ទៅបុកកាស្យាមួយដើម បណ្តាលឲ្យតៃកុងស្លាប់ លើដងផ្លូវជាតិលេខ៤ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៥-១៩៦ ស្ថិតនៅក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានរថយន្តធុនធំ១គ្រឿង ម៉ាក ISUZU ពាក់ផ្លាកលេខខេមរភូមិន្ទ៣-១៦៥៨កងវិស្វកម្ម បើកបរទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ បានជ្រុលចង្កូតធ្លាក់ផ្លូវ ទៅបុកកាស្យាមួយដើមគាបអ្នកបើកបរជាប់នៅក្នុងរថយន្ត បណ្តាលឲ្យបាត់បង់ជីវិតនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យករណីគ្រោះថ្នាក់ចរាចរណ៍នេះ រីឯសាកសពជនរងគ្រោះ មិនទាន់ត្រូវបានស្គាល់នូវអត្តសញ្ញាណនោះឡើយ ៕

មតិយោបល់