ព័ត៌មានជាតិ

Update៖ បុរសម្នាក់មានទំនាស់ជាមួយប្រពន្ធលែងលះគ្នាមិនទាន់ដាច់ វេចខោអាវមកធ្វើការសំណង់នៅភ្នំពេញ ស្រាប់តែចងកសម្លាប់ខ្លួន

ភ្នំពេញ: បុរសជាកម្មករសំណង់ ម្នាក់បានចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ បន្ទាប់ពីមានទំនាស់ជាមួយប្រពន្ធលែងលះគ្នាមិនទាន់ដាច់។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើកាលពីវេលាម៉ោង ៦និង២៥នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សពឈ្មោះ សយ ចាន់រិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភមិស្ទឹងថ្មី ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មានប្រពន្ធនៅខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានពី បងស្រី បង្កើតរបស់សពជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបាន ចេញពីផ្ទះមកភ្នំពេញធ្វើសំណង់ហើយនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះបានយកម៉ូតូរបស់ខ្លួន មកទុកនៅកន្លែងគាត់លក់ដូរ(បងស្រី)ហើយ ក៏ដើរចេញទៅត្បូងបាត់ដោយយកបង្វេចខោអាវចេញទៅផង មិននិយាយអ្វីសូម្បីមួយម៉ាត់មិនដឹងថា ទៅណាទេពេលនោះគាត់មិនបា ន ចាប់អារម្មណ៍ក៏ចូលគេងបាត់។ លុះព្រឹកឡើងនៅវេលាម៉ោង ៨និង៣០ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្រាប់តែមានប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ពេលគាត់មកមើល ស្រាប់តែឃើញប្អូនប្រុសចងកនៅលើដើមឈើស្លាប់បាត់ទៅហើយ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះខាងលើ សង្ស័យមានវិបត្តិក្នុងគ្រួសារដោយជនរងគ្រោះ បានទាស់ទែងគ្នាជាមួយប្រពន្ធនាពេលថ្មីៗ
នេះហើយត្រូវឪពុកម្តាយស្តីបន្ទោសផងនោះ ក៏ចេញមកភ្នំពេញធ្វើជាកម្មករសំណង់ មិនបានប៉ុន្មានផងក៏ចងកសម្លាប់ខ្លួនតែម្តង។
ប្រភពបន្តថាជនរងគ្រោះបានលែងលះគ្នាជាមួយប្រពន្ធតែមិនទាន់ដាច់ដោយពួកគេមិនចុះសម្រុងគ្នា។

សពត្រូវបានសមត្ថកិច្ចពិនិត្យតាមជំនាញនិងសន្និដានថា មិនមានស្លាកស្នាមអ្វីផ្សេងក្រៅពីធ្វើអត្តឃាតសម្លាប់ខ្លួនឯងនោះទេ ក៏ប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅខេត្តកំពង់ឆ្នាំង៕

មតិយោបល់