ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទប្រព្រឹត្តបទល្មើស ៣ករណី

ភ្នំពេញ: កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ នៅចំណុចភ្លើងស្តុបផ្សារដើមគរ ផ្លូវមុន្នីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសចំនួន ០៣ករណី បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី មាន៖

ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (វាយយកម៉ូតូម៉ាកហុងដាZOOMERX ពណ៌ខ្មៅលឿង ពាក់ផ្លាកលេខ កំពង់ចាម ១R៧៦៧៤) ប្រព្រឹត្តនៅចំណុចមុខមន្ទីរពេទ្យព្រះកេតុមាលា ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២០វេលាម៉ោង ០៣ និង ៣០នាទីទៀបភ្លឺ ។

ជនរងគ្រោះឈ្មោះ ពៅ ថៃឡុង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅស្ថានីយ៍ប្រេងឥន្ធន:តេលាស្តុបផ្សារដីហុយភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកស្ថានីយ៍ប្រេងឥន្ធន:តេលា ។
សម្ភារ:បាត់បង់៖ ម៉ូតូម៉ាកហុងដាZOOMERX ពណ៌ ខ្មៅលឿង ពាក់ផ្លាកលេខ កំពង់ចាម១R៧៦៧៤ ។

ករណីទី២៖ អំពើលួច (ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ ៥៧៥៤២៣៥ លេខម៉ាស៊ីន ៥៧៥៤២៣៥ ពាក់ផ្លាកលេខ ភ្នំពេញ ១IG៨៩៨៨) ប្រព្រឹត្តនៅចំណុចបន្ទប់ជួល ផ្លូវទន្លេសាប ក្រុម៨ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៣០នាទី ។

ជនរងគ្រោះឈ្មោះ កែវ សុខធំ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវទន្លេសាប ក្រុម៨ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ យោធា។
សម្ភារ:បាត់បង់៖ ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ ៥៧៥៤២៣៥ លេខម៉ាស៊ីន ៥៧៥៤២៣៥ ពាក់ផ្លាកលេខ ភ្នំពេញ១IG៨៩៨៨ ។

ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ (គាស់ផ្ទះយកទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចហាងយីហោតាសនីមផ្ទះលេខ៤៣អា ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី ។

ជនរងគ្រោះឈ្មោះ ណារ៉ាវី យ៉ះយ៉ាឡេះ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅហាងយីហោតាសនីមផ្ទះលេខ៤៣អា ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរ អាជីវករ ។
សម្ភារ:បាត់បង៖ ទូរទស្សន៍ទំហំ៦៥អ៊ិញ មួយគ្រឿង ,ធុងហ្គាសធំ ចំនួន ០២ ធុង និងកង្ហារចំនួន ០៣ គ្រឿង

ជនសង្ស័យឈ្មោះ ជុំ ឧត្តមស៊ីដារ៉ា ហៅ ខ្លាញ់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាងចាប់យក៖
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ ៥៧៥៤២៣៥ លេខម៉ាស៊ីន ៥៧៥៤២៣៥ ពាក់ផ្លាកលេខ ភ្នំពេញ១IG៨៩៨៨ របស់ជនរងគ្រោះឈ្មោះ កែវ សុខធំ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់