កំពង់ធំៈ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩និង០០នាទី លោកអធិការនគរបាលស្រុកសណ្តាន់បានទំនាក់ទំនងមកអធិការស្រុកប្រាសាទសំបូរអោយជួយស្ទាក់ផ្លូវពីព្រោះមានករណីអំពើចោរកម្មលួចម៉ូតូ១គ្រឿងនៅស្រុកសណ្ដាន់ ក្រោយពីទទួលបានពត៏មានភ្លាម លោក ឃួន វុទ្ធី អធិការ នគរបាលស្រុកប្រាសាទសំបូរ បាន បានចាត់តាំងកម្លាំងផ្នែកជំនាញនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង៥ល្បាតពួនស្ទាក់តាមផ្លូវនិងគោលដៅសំខាន់ៗ ជាលទ្ធផលនៅម៉ោង១០និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍ ឃុំ តាំងក្រសៅ បានបង្ក្រាបបានម៉ូតូ១គ្រឿងម៉ាក់Yamaha ពណ៏ខ្មៅ គ្មានស្លាកលេខ និងជនសង្ស័យ១នាក់ឈ្មោះ នី ណេត ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិជ័យសែន ឃុំជ័យសែន ស្រុកជ័យសែន ខេត្តព្រះវិហារ នៅកំពង់ចំឡង ភូមិតាប៉ោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្រោយពីឃាត់ខ្លួនបាន ពិតជាម៉ូតូដែលបានបាត់នៅស្រុកសណ្ដាន់ពិតប្រាដកមែន៕
មតិយោបល់