ព័ត៌មានជាតិ

កីឡាករ Ronaldo មិន​ខ្វល់​ពី​កីឡាករ Neymar

​កីឡាករ Ronaldo បាន​និយាយថា​លោក​មិន​ត្រូវការ​ដឹង​ថា កីឡាករ Neymar ល្អ​ឬ​អត់​នោះ តែ​លោក​ដឹងថា ក្រុម Real Madrid គឺជា​ក្រុម​ដែល​ខ្លាំង​។​
​ក្នុង​រដូវ​កាល​នេះដែរ Barcelona បាន​ធ្វើ​ការចុះ​កុងត្រា​ជាមួយនឹង​កីឡាករ Neymar ដែល​ធ្វើឲ្យ​ទស្សនិកជន​អ្នកគាំទ្រ​កីឡាករបាល់​ទាត់ ធ្វើការ​សរសើរ​ចំពោះ ក្លិប Bacelona ដែល​មាន​កីឡាករ Messi ជា​ពិសេស​ទៀត​គឺ​កីឡាករ Neymar ដែលជា​ដៃគូរ​យ៉ាង​សំខាន់​រវាង​គ្នា និង​គ្នា ក្នុង​ការបង្ហាញ​ទម្រង់​លេង ប​នៅ​រដូវ​កាល​ក្រោយនេះ​។​ប្រិយមិត្ត​អ្នកគាំទ្រ​របស់​ក្លិប Bacelona បាន​ធ្វើ​ការព្យាករណ៍​ថា ការមកដល់​របស់ Neymar គឺជា​គូរ​ប្រជែង​យ៉ាង​សំខាន់​រវាង កីឡាករ Messi និង Ronaldo ។​
​កាល​ពី​ម្សិលមិញ​នេះដែរ ខណៈ​ដែល​ទៅ​ទស្សនា​ប្រទេស​សាំង​ហ្គារ​ពួ​រ បញ្ចេញ​យោបល់​ដំបូង​លើ​គូ​ប្រកួតប្រជែង​។​ទោះជា​យ៉ាងណា​គាត់​មិន​រំពឹង​លើ​អ្នក​ទាំ​ពីរ របស់ Bacelona ដែល​រួម​ទាំង Neymar ។​

​កីឡាករ Neymar លេង​នៅ Bacelona ? សម្រាប់​ខ្ញុំ​គឺ​មិន​ដឹង​អ្វី​នោះ​ទេ ខ្ញុំ​មិន​ខ្វល់​នោះទេ ប្រសិន​បើ​ពួកគេ​មាន​អ្នកលេង​ថ្មី ១ ២ ៣ និង ៤ នាក់​ទៀត​ក៏​ដោយ តែ​សម្រាប់ Real Madrid មិន​ខ្វល់​ពី​ក្រុម​ល្អ​នោះទេ ។​
​ជាមួយនឹង​ការ​បំសាល់ប្តូរ​នេះដែរ កីឡាករ​ស​ញ្ញាតិ​ប៉រ​ទុយ​ហ្គាល រូបនេះ មិន​មាន​អារម្មណ៍​ភ័យខ្លាច​ឡើយ ដើម្បី​បង្ហាញ​ភាព​ខ្លាំង​ក្នុង​ការប្រកួតប្រជែង​ជាមួយ​នឹង​ពួកគេ​។​កីឡាករ​រូបនេះ​បាន​បន្តថា លោក​ពិតជា​រីករាយ​ណាស់ នឹង​បន្ត​លេងឲ្យ​ក្លិប Real Madrid ដោយ​អាច​ប្រយុទ្ធ​ជាមួយនឹង​ក្លិប Bacelona នៅ​រដូវ​កាល​ក្រោយ​។​

​ទោះបីជា​យ៉ាងណា និយាយ​អំពី​កុងត្រា​ជាមួយនឹង Neymar ក្លិប Bacelona បាន​និយាយថា ក្រុម​សំណាងល្អ​ណាស់ ដែល​បាន​ចំណាយ​ទឹកប្រាក់ ៥៧ លាន អឺរ៉ូ ពោល​គឺ​ធ្វើការ​កុងត្រា​មុន Confederations Cup 2013 ។​ដូច​ដែល​ខ្ញុំ​បាន​និយាយ​ពី​ការប្រកួត​នេះ​កីឡាករ Neymar ក៏​ធ្លាប់​ទទួលបាន​ពានរង្វាន់​ជា​អ្នកលេង​ដ៏​ល្អ​បំផុត ដែល​ធ្វើឲ្យ​កីឡាក​ររូប​នេះ​តម្លៃ​ខ្លួន​បាន​កើនឡើង​យ៉ាង​ខ្លាំង​៕
https://i1272.photobucket.com/albums/y389/domneng/Decore/Ronaldo_zps2df49e7e.jpg

មតិយោបល់