ព័ត៌មានជាតិ

ករណីចោរគាស់ទ្វារតូបលក់ទូរស័ព្ទ លួចអស់ ១២គ្រឿង

កណ្ដាលៈ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ម៉ោង១១និង៣០នាទី ចំណុចតូបលក់ទូរស័ព្ទ ជនរងគ្រោះភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សំ ហៃ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល មុខរបរ លក់ទូរស័ព្ទ ។

ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

សម្ភារៈបាត់បង់៖ ទូរស័ព្ទ ១២គ្រឿងម៉ាក(រាលមី) របស់ចិន។

សភាពនៃរឿងហេតុ៖ កាលពីថ្ងៃខែឆ្នាំកើតហេតុ ជនរងគ្រោះបានបិទទ្វារតូប ហើយប្រមូលទូរស័ព្ទល្អៗ ដាក់ការបូបយកទៅផ្ទះរបស់ខ្លួន ទុកតែ
ទូរស័ព្ទចិននៅក្នុងតូប លុះដល់ព្រឹកឡើងថ្ងៃទី២២.០៥.២០២០ វេលាម៉ោង៨.០០នាទីជនរងគ្រោះបានមកបើកទ្វារតូបលក់វិញ ស្រាប់តែឃើញតូបរបស់ខ្លួនមានស្នាមគាស់ជញ្ជាំងដែករបើក ភ្លាមនោះជនរងគ្រោះក៏ ចាក់សោទ្វារតូបចូលមើល ក្នុងតូប ស្រាប់តែបាត់ទូរស័ព្ទចិនម៉ាករាលមី អស់១២គ្រឿង ជនរងគ្រោះក៏បានមកដាក់ពាក្យប្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ ។

បច្ចុប្បន្ននេះកម្លាំង ប៉ុស្តិ៍និង ជំនាញស្រុកកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវដើម្បីឈានទៅកំណត់បានមុខសញ្ញា ៕

មតិយោបល់