នៅសម័យនេះគ្រួសារ ដែលមានកូនតែម្នាក់ មានច្រើនណាស់ ទើបឪពុកម្តាយ ខំធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីកូន របស់ខ្លួនម្នាក់នេះ ។វាអាចបណ្តាលមកពីមូលហេតុ នេះក៏ថាបាន ទើបឪពុកម្តាយ មានការប្រយ័ត្នប្រយេងហួសហេតុ ហើយថែមទាំងបានធ្វើ ជំនួសកូនៗគ្រប់បែបយ៉ាង ព្រោះខ្លាចកូនធ្វើភ្លាត់ឬខុសឆ្គង ។រីឯរឿងលុយកាក់វិញ ក៏អ៊ីចឹងដែរ ឪពុកម្តាយក្រុមនេះ តែងតែគិតថា បើកូនចេះសន្សំលុយ ទើបពួកគាត់ អាចទុកចិត្តលើកូនៗបាន ។
ទាំងនេះបង្ហាញឲ្យឃើញថា តាមពិតទៅ សូម្បីតែពួកគាត់ ខ្លួនឯងក៏មិនបានដឹងពីវិធីនៃការចាយលុយឲ្យសមនឹងតម្លៃផង ក៏ប៉ុន្តែពូកគាត់ស្ទាត់ជំនាញខាងសន្សំទុកតែប៉ុណ្ណោះ។
គួរតែឲ្យក្មេងៗ មាន ឱកាសសម្រេចចិត្ត ក្នុងការចាយលុយឲ្យសមនឹងតម្លៃ។ បើទោះបីជាការជិះឡានក្រុងមានតម្លៃថោកក៏ដោយ ប៉ុន្តែគួរតែនាំក្មេងឲ្យជិះរថយន្តអគ្គិសនី ឬតាក់ស៊ី ដើម្បីឲ្យក្មេងដឹងថា ត្រូវចំណាយលុយខុសគ្នាយ៉ាងណាខ្លះ ? ការធ្វើបែបនេះ អាចឲ្យក្មេងជួបនូវបទពិសោធន៍ដ៏ល្អ។ ដូចពាក្យគេនិយាយថា បានស្តាប់ ១០០ ដង មិនស្មើនឹងបានឃើញសូម្បីតែមួយដង ។បើបានអនុវត្តន៍ដោយផ្ទាល់ ក៏បានបទពិសោធន៍សម្រាប់ខ្លួនដែរ។
មិនថាអ្នកពូកែសន្សំលុយយ៉ាងណាក៏ដោយ ប្រសិនបើយកមកប្រើប្រាស់មិនសមតម្លៃ វាក៏គ្មានប្រយោជន៍ដែរ ។ការព្យាយាមសន្សំសំចៃតែបែរជាមិនចេះចាយមួយប៉ប្រិចភ្នែកនឹងអស់រលីង ។ ដូច្នេះឪពុកម្តាយ ត្រូវផ្តល់នូវឱកាស បន្ថែមបទពិសោធន៍ និងការភ្លាត់ក្នុងការចាយលុយ ដើម្បីឲ្យក្មេងបានយល់ដឹង ពីរឿងនេះផង៕
មតិយោបល់