ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ដោយដកហូតបានរបស់ខុសច្បាប់មួយចំនួន

ភ្នំពេញ: យោងផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០២និង៣៥នាទី នៅចំនុចមុខផ្ទះលេខ៨០AEO ផ្លូវ១៦១ ភូមិ៤ សង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់។
ឈ្មោះ ហុង សុផល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ មានសារធាតុញៀន និង ឈ្មោះ សុីវ ចាន់ណារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបរ រថយន្ត ជនជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ៥E២Z ផ្លូវ៦៧ ភូមិ៤ សង្កាត់ផ្សថ្មីទី១ ខណ្ឌដូនពេញ មានសារធាតុញៀន។
វត្ថុតាង និង សម្ភារ:ដកហូតរួមមាន ក្រាមពណ៌សរ ១កញ្ចប់តូច ថង់តូចៗចំនួន០៨ ម៉ូតូ០១គ្រឿង ម៉ាកឃ្លិច ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1C1210 កាំបិតប៉ុងតោចំនួន០ និងទូរឺវិស ចំនួន០២។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នុំពេញចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់