ព័ត៌មានជាតិ

បុរសម្នាក់ទៅដឹកគោពេលមេឃភ្លៀង ត្រូវរន្ទះបាញ់ស្លាប់

កំពង់ធំ: នៅថ្ងៃអង្គារ៥កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៨:៤០នាទី មានករណីរន្ទះបាញ់បណ្តាលឲ្យស្លាប់មនុស្សចំនួនម្នាក់ ស្ថិតនៅភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ។

ជនរងគ្រោះឈ្មោះ បៀន ហ៊ីម ភេទប្រុស អាយុ ៣៣ឆ្នាំ។

មូលហេតុ៖ ទៅដឹកគោពេលមេឃកំពុងភ្លៀងបណ្តាលឲ្យត្រូវរន្ទះបាញ់ស្លាប់៕

មតិយោបល់