ព័ត៌មានជាតិ

អ៊ំប្រុសម្នាក់ទៅមើលគោនៅស្រែ ពេលមេឃកំពុងភ្លៀង បណ្ដាលឲ្យរន្ទះបាញ់ស្លាប់

កំពង់ធំ: នៅថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៦:១៥នាទី មានករណីរន្ទះបាញ់ បណ្តាលឲ្យស្លាប់មនុស្សចំនួនម្នាក់ ស្ថិតនៅភូមិមហរ៍ ឃុំជ័យ ស្រុកកំពង់ស្វាយ។

ជនរងគ្រោះឈ្មោះ សេង វ៉ាត ភេទប្រុស អាយុ ៦៤ឆ្នាំ។

មូលហេតុ៖ ទៅមើលគោនៅស្រែពេលមេឃកំពុងភ្លៀង បណ្តាលឲ្យរន្ទះបាញ់ស្លាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់