ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូដឹកសាច់គោកាច់ចង្កូត មិនរួចជ្រុលទៅបុករថយន្ត Ford រួចខ្ទាតទៅបុកម៉ូតូ១គ្រឿងទៀតឲ្យដួលមនុស្សរងរបួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយបុរសម្នាក់ ជិះម៉ូតូដឹកសាច់គោដាក់រានខាងមុខសង្ស័យលឿន កាច់ចង្កូតមិនរួចទើបជ្រុលទៅបុករថយន្ត និងម៉ូតូ ២គ្រឿងទៀត បណ្តាលឲ្យដួលមានមនុស្សរងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូឌ្រីមសង់ឆ្នាំ២០០៥ មួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 1B-5064 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ដោយមានដឹកសាច់គោដាក់រានម៉ូតូខាងមុខ សង្ស័យទាក់ចង្កូតកាច់មិនរួចទើបជ្រុលទៅបុកស្តុបខាងស្តាំ របស់រថយន្តម៉ាក Ford Ranger ពាក់ស្លាកលេខ ភ្នំពេញ 2BJ-8689 បណ្តាលឲ្យបែក និងខ្ទាតទៅត្រូវម៉ូតូឌ្រីមសង់ឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HU-5424 មួយគ្រឿងទៀត បណ្តាលឲ្យដួលម្ចាស់របួសស្រាល ចំណែកម៉ូតូខូចខាតយ៉ាងដំណំ ហេតុការណ៍ខាងលើដោយភាគីទាំងអស់ធ្វើដំណើរស្របទិសដៅគ្ន។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ យកសម្ភារ:ដាក់ខាងដើម្បីឲ្យភាគីទាំងបីដោះស្រាយគ្នាមួយជំហានសិន៕

មតិយោបល់