ព័ត៌មានជាតិ

រថយន្តដឹកឥដ្ឋបុករថយន្តដឹកទំនិញ រុលទៅបុកហាយលែនឌ័រវិលច្រើនជុំខូចខាតមួយចំហៀង

ភ្នំពេញៈ រថយន្តដឹកឥដ្ឋបុករថយន្តដឹងទំនិញរុលទៅបុកហាយលែនឌ័រវិលច្រើនជុំខូចខាតមួយចំហៀងខាងឆ្វេង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤៥នាទី រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៦អា ចំណុចមុខបុរីឌឹផ្លរ៉ា ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តបង្កដឹកឥដ្ឋម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ 3B1932 បើកដោយបុរសម្នាក់។
រថយន្តរងគ្រោះទី១ម៉ាក ហ៊ីយ៉ាន់ដាយដឹកទំនិញ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B5470 បើកដោយបុរសម្នាក់រួមដំណើរដោយប្រពន្ធ។
រថយន្តរងគ្រោះទី២ម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AM2441 បើកដោយបុរសម្នាក់ រួមដំណើរដោយភ្ញៀវជិះ ៦នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយបង្ក និងរថយន្តហ៊ីយ៉ាន់ដាយរងគ្រោះបើកស្របទិសគ្នា តាមបណ្តោយផ្លូវជាតិលេខ៦ អាពីត្បូងទៅជើងដោយថយន្តរងគ្រោះ បើកខាងមុខលុះមកជិតដល់ចំណុចកើតហេតុរថយន្តងគ្រោះស៊ីញ៉ូបត់ឆ្វេង ស្រាប់តែរថយន្តបង្កបើកយ៉ាងលឿនបុកពីក្រោយ បណ្តាលឲ្យរុលទៅមុខជ្រុលទៅបុករថយន្តហាយឡែនឌ័រ ដែលមកពីជើងទៅត្បូង បណ្តាលឲ្យខូចខាតមួយចំហៀងខាងឆ្វេង។

ក្រោយពេលកើតហេតុ ភាគីទាំងបីសម្រួលគ្នាបញ្ចប់រឿង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ខែងបញ្ចប់រឿង៕

មតិយោបល់