ភ្នំពេញៈ នៅថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង ៦និង២៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងរថយន្តចំនួន ៣គ្រឿង ត្រង់ចំណុចស្តុបបាគូ ឋិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ១៦នាក់៖
១/រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C.7321 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់។
២/ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AR-0254 អ្នកបើកបររថយន្តមានឈ្មោះ ព្រលៃ មករា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបើកឡានដឹកកម្មករ មានទីលំនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសស្រាល) ។
អ្នកជិះរងរបួសធ្ងន់ស្រាលចំនួន ១៦នាក់(សំរាកព្យាបាលនៅពហុព្យាបាលសុខលាភមេត្រី)។
៣/រថយន្តម៉ាក TOYOTA HlGHLANDER ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AD.8604 បើកបរដោយឈ្មោះ ស៊ឹម សុជាត្តា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរក្រុមហ៊ុន មានទីលំនៅភូមិក្រសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ (ពុំមានរងរបួស)។
ដំណើររឿង៖ មុនពេលកើតហេតុរថយន្តទាំងបីបើកបរស្របទិសគ្នា ពីកើតទៅលិចពេលមកដល់ចំណុចកើតហេតុរថយន្តទី១ បានបុករថយន្តទី២ ពីក្រោយពេញមួយទំហឹង រួចរុញទៅបុករថយន្តទី៣ ពីក្រោយពេញមួយទំហឹងតែម្តង។
មូលហេតុ៖ មកពីរថយន្តទី១បើកបរលឿនខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរថយន្តទាំងបីខូចខាតធ្ងន់។
បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ទៅឲការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕
មតិយោបល់